News Technology

[technology][bleft]

How To

[Ikhnow][bsummary]

លុប​កម្មវិធី​មួយកុំ​ឲ្យ​សេសសល់ចេញពី​កុំព្យូទ័រ​ជាមួយនឹង IObit uninstall 3.1



គឺជា​កម្មវិធី​មួយ​ដែល​មាន Standard អាចលុប​កម្មវិធី​ចេញពី​កុំព្យូទ័រ​របស់​លោកអ្នក​បាន​យ៉ាង​ស្អាត​ដោយមិន​នូវ​សេសសល់ដោយ​កម្មវិធី​នេះមាន  Options ​សម្រាប់​ធ្វើការ​សម្អាតពពួក temporary និង File របស់​កម្មវិធី​ដែល​វាផ្ទុក​នូវ​ក្នុង Program File ឬ នៅ​ក្នុង regedit ។ ម្យ៉ាង​ទៀត​កម្មវិធី​នេះ​ក៏​មាន Options ​សម្រាប់​លុប Toolbars និង Plug-in របស់ Browser Chrome, IE និង Firefox
វិធី​ដំឡើង​
​លោកអ្នក​គ្រាន់តែ Copy File iobituninstaller3.1.exe ​បន្ទាប់មក​ធ្វើការ​ដំឡើង​ទៅតាម​ការណែនំារបស់​កម្មវិធី ។
​នៅពេល​ដែល​ដំឡើង​រួចរាល់នោះ​វានឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​ដូច​ខាងក្រោម​




វិធី​ប្រើ​ប្រាស់​
​កម្មវិធី​នេះ​ក៏​មានបែងចែក​កម្មវិធី​ជា​ដំណាក់​ៗ​ដូចជា Recently Installed, Large Programs, Infrequently Used, Windows Updates និង Toolbars & Plug-ins ដើម្បី​ឲ្យ​លោកអ្នក​ងាយស្រួល​ក្នុង​ការ Uninstall




បន្ទាប់ Select ​ទៅលើ​កម្មវិធី​ណាមួយ​ដែល​លោកអ្នក​ចង់លុបចេញ ហើយចុចលើប៊ូតុង Uninstall



ម្យ៉ាង​វិញទៀត​លោកអ្នក​អាចលុបដោយ​គ្រាន់តែ Right Click
​ទៅលើ​កម្មវិធី​ដែល​ចង់លុបហើយយកពាក្យថាUninstall នឹងមាន​បង្ហាញ​នូវ​
Options ជា​ច្រើន​ទៀត




​បន្ទាប់មក​ចុចលើពាក្យថា Uninstall ដូចរូប​ខាងក្រោម




រួចហើយចុចលើប៊ូតុង Powerful Scan ដើម្បី​ឲ្យ​វា​ស្វែងរក File ​ដែល​សេសសល់របស់​កម្មវិធី​




​បន្ទាប់មក​វានឹង​បង្ហាញ​នូវ File ​ដែល​សេសសល់របស់​កម្មវិធី





ទាញយកនៅទីនេះ
ប្រភពពី៖ទស្សនាវដ្ដីអាន
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)