News Technology

[technology][bleft]

How To

[Ikhnow][bsummary]

​ផ្ញើ File បាន​រហូត​ដល់ 300MB ជាមួយនឹង Sendspace

Sendspace គឺជាគេហទំព័រមួយ​ដែល​ត្រូវបាន​គេ​ប្រើ​ប្រាស់​សម្រាប់​ផ្ញើ​ឯកសារ ឬ file ផ្សេងៗ​ដែល​មាន​ទំហំ​ធំ ហើយ​លក្ខណៈ​ពិសេស​នៃគេហទំព័រនេះ គឺអាច​ឲ្យ​លោកអ្នក​ផ្ញើ​ឯកសារ ឬ file ផ្សេងៗ​បាន​រហូត​ដល់ទៅ 300 MB ដោយមិន​តម្រូវ​ឲ្យ​លោកអ្នក​ចូលជាសមាជិក ឬ Register អ្វីនោះទេ ។ ដើម្បី​ចូល​ទៅកាន់​គេហទំព័រ Sendspace បានសូម​លោកអ្នក​វាយ​នូវ​អាស័យដ្ឋានhttp://www.sendspace.com នេះចូលទៅ​ក្នុង Web Browser របស់​លោកអ្នក បន្ទាប់ពី​លោកអ្នក​បានចូល​ទៅកាន់​គេហទំព័រ Sendspace រួចហើយ​លោកអ្នក​នឹងឃើញ​នូវ​ផ្ទាំង​គេហទំព័រ Sendspace ដូចរូប​ខាងក្រោម​៖
​បន្ទាប់ពី​លោកអ្នក​បានចូល​ទៅកាន់​គេហទំព័រ Sendspace រួចហើយ លោកអ្នក​អាច​ផ្ញើ​ឯកសារ ឬ​ File របស់​លោកអ្នក​បាន​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ចុច លើប៊ូតុង Browse រួចហើយចុចលើ file ​ដែល​ោកអ្នកចង់​ផ្ញើ ។ សូមមើលរូប​ខាងក្រោម ៖

​សម្រាប់​ជំហានជាបន្តទៅទៀត លោកអ្នក​បាន select យក file ណាមួយហើយ នោះ វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖
សូម​បញ្ចូល E-mail របស់​លោកអ្នក​ទៅ​ក្នុង​ប្រអប់ From រួចហើយសូម​បញ្ចូល E-mail ​របស់អ្នក ដែល​លោកអ្នក​ចង់​ផ្ញើ​ទៅ នៅ​ក្នុង​ប្រអប់ To ។ សូមមើលរូប​ខាងក្រោម​៖
ជំហាន​បន្ទាប់មក​ទៀត លោកអ្នក​គ្រាន់តែ​ចុចប៊ូតុងupload ​ជាការស្រេច ។ សូមមើលរូប​ខាងក្រោម ៖
​នៅពេល​ដែល​ការ​ផ្ញើ file របស់​លោកអ្នក​បានរួចរាល់ហើយ នោះ​វានឹង​បង្ហាញ ពាក្យថា ”Congratulation ! yourupload completed successfully”  នឹងមាន​បង្ហាញ​ផ្ទាំងMessage មួយនៅខាង​ស្ដាំ​ដៃ ។ សូមមើលរូប​ខាងក្រោម​
*របៀប​ទាញយក ឯកសារ ឬ​File ​ដែល​បាន​ផ្ញើ​តាមរយៈ Sendspace
​សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់ Gmail គឺ​លោកអ្នក​គ្រាន់តែ​បើក Gmail នោះ​លោកអ្នក​នឹងឃើញមាន File ​ដែល​បាន​ផ្ញើ​មក តាមរយៈ sendspace នោះហើយ ។ មើលរូប​ខាងក្រោម​៖
ដើម្បី​ទាញយក​File ​ដែល​ផ្ញើ​មកនោះបាន គឺ​លោកអ្នក​គ្រាន់តែ​ចុច​ទៅលើ​ Mail ​ដែល​បាន​ផ្ញើ​មក នោះ​វានឹង​បង្ហាញ​ផ្ទាំង​មួយដួច​ខាងក្រោម ៖

ជំហាន​បន្ទាប់មក លោកអ្នក​នឹងឃើញ​ផ្ទាំង​មួយដួច​ខាងក្រោម​ 

​ចុងក្រោយ​លោកអ្នក​គ្រាន់តែ​ចុច​ទៅលើ​ពាក្យថា ”Click here to start download” ដើម្បី​ទាញយក​ឯកសារបស់​លោកអ្នក ជាការស្រេច ។ សូមមើលរូប​ខាងក្រោម​៖
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)