News Technology

[technology][bleft]

How To

[Ikhnow][bsummary]

គ្រប់គ្រង Website របស់អ្នកនៅពេលដែលបើកមិនចេញនៅពេលណាខ្លះ


នៅលើ​បណ្ដាញ Internet មាន Website មួយចំនួនផ្ដល់​នូវ​សេវាត្រួត​ពិនិត្យ​ដំណើរ​ការ​របស់ Website ផ្សេងទៀត ។ ​សេវាកម្ម​នេះ​វានឹង​ផ្ញើ​ជា email ឬ​ SMS ​ទៅកាន់​អ្នក​គ្រប់គ្រង​Website ​ដែល​វាត្រួត​ពិនិត្យ​ជារៀងរាល់ពេល​ដែល​ Website របស់គេ down ។ ​សេវាកម្ម​នេះមាន​ច្រើន​ ​ដែល​ខ្លះ​តម្រូវ​ឲ្យ​បង់ប្រាក់ និង​ខ្លះ​ទៀត​ផ្ដល់​ឲ្យ​យើង​ប្រើ​ដោយឥតគិតថ្លៃ យើងនឹងលើកយក Website free មួយមក​បង្ហាញ ។
ដំបូងវាយ http://www.uptimerobot.com/ ដើម្បី​ចូល​ទៅកាន់​ Website (UptimeRobot)

ចុចនៅលើ​ពាក្យ Start Now ឬ​ Start Monitoring (in 30 secs) ដើម្បី​ធ្វើការ​ Register
បំពេញ​ព័ត៌មាន​ដែល​ត្រូវការ ហើយចុចលើពាក្យ Register ​វានឹង​បង្ហាញ​ផ្ទាំង​ខាងក្រោម​ដែល​បញ្ជាក់​ថាអ្នក Register ជោគជ័យហើយ។ ប៉ុន្តែ​អ្នក​មិនទាន់​អាច​ប្រើ​ប្រាស់​សេវានេះនៅឡើយទេគឺទាមទារ​ឲ្យ​អ្នកចូល​ទៅកាន់​ E-mail ​ដែល​អ្នកបាន​ប្រើ​ពេល Register ដើម្បី​ activate account ​ដែល​អ្នក Register 
ចុច​នៅលើ​ link ​ខាងលើ​ ​វានឹង​ចេញ​ផ្ទាំង​ Activate ​ខាងក្រោម​
ចុច​ទៅលើ​ពាក្យ Sign-in ដើម្បី​ចូលទៅ​ក្នុង​ account ​របស់អ្នក​ប្រើ​ប្រាស់​សេវាត្រួត​ពិនិត្យ Website
ក្រោយពេល Sign-in ​វានឹង​បង្ហាញ​ផ្ទាំង​ខាងក្រោម ៖ 
 ចុចលើពាក្យ Add New Monitor
 បន្ទាប់កម បំពេញ URL វេបសាយរបស់អ្នក ដូចខាងក្រោម៖
ចំណាំ​៖ សូមធីកនៅ​ក្នុង​ប្រអប់ Alert Address ដើម្បី​ទទួលបានសារ Notification ពេល​ដែល​ Website down
 ​ខាងក្រោម​បង្ហាញ​ពី​ដំណើរ​ការ​នៃការត្រួត​ពិនិត្យ​ Website ​របស់អ្នក​
 ខាងក្រោម​បង្ហាញ​ពី E-mail notification ប្រាប់ថា website ​របស់អ្នក​ down

Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)