អ្នកប្រើ S6 និង S6 Edge អាច Update ទៅកាន់ Android Marshmallow បានហើយ!
ក្រុមហ៊ុន Samsung នាថ្ងៃនេះបានប្រកាស ជាផ្លូវការហើយថា រាល់អតិថិជន ទាំងអស់របស់ខ្លួន ដែលកំពុងប្រើប្រាស់ កំពូលស្មាតហ្វូន Galaxy S6 និង S6 Edge ទាំងអស់ជុំវិញ ពិភពលោក អាចធ្វើការ Update ប្រព័ន្ធប្រតិបត្តិការ របស់ខ្លួនពីជំនាន់ Lollipop ទៅកាន់ជំនាន់ Marshmallow 6.0 ថ្មីបានហើយ ដោយការបើកឲ្យ Update នេះនឹងធ្វើឡើង ចាប់ពីថ្ងៃនេះតទៅ។ ជាមួយនឹងការ Update ថ្មីនេះ អ្នកប្រើប្រាស់ទាំងអស់ នឹងទទួលបាន ការប្រើប្រាស់កាន់ តែប្រសើរជាងមុន ជាមួយនឹងល្បឿន កម្លាំងថ្ម និង Features ជាច្រើនរបស់ Android Marshmallow នេះពិសេសបំផុតគឺ ប្រព័ន្ធសុវត្ថិភាពថ្មីរបស់ Google ដែលបាន Updated ថ្មីកាលពីដើមខែ មករាកន្លងទៅនេះ។ ហេតុដូច្នេះរាល់ ប្រិយមិត្តកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ទាំងអស់ក៏នឹង ទទួលបានកំណែ Update ថ្មីមួយនេះក្នុង រយៈពេលមួយយ៉ាងខ្លី ពី Samsung តាមរយៈ OTA ឬនិយាយឲ្យ ស្រួលស្ដាប់គឺ Update ធ្វើឡើងតាមរយៈ Setting របស់ទូរស័ព្ទបាន ដោយពុំចាំបាច់ធ្វើការ Flash តាមរយៈកុំព្យូទ័រនោះទេ។
គួរបញ្ជាក់ផងដែរថា បើទោះបីជាការ Update ថ្មីនេះបានចាប់ផ្ដើម ចាប់ពីថ្ងៃនេះតទៅ ក៏ពិតមែន តែអ្នកប្រើប្រាស់ S6 និង S6 Edge មួយចំនួនអាចនឹង ពុំអាចធ្វើការ Update បានលឿននោះទេ ដោយសារតែ វាពឹងផ្អែកទៅលើ ស្ថានភាពទីផ្សារ និង Carrier របស់ស្មាតហ្វូន នីមួយៗផងដែរ។ អញ្ចឹងបើប្រិយមិត្តចូលទៅកាន់ Setting > About Phone > Update ហើយធ្វើការ Check for Update ដោយពុំទទួលបានកំណែ Update ថ្មីឡើងទៅ Android 6.0 នោះ អ្នកត្រូវធ្វើការ រង់ចាំរហូតការ Update ធ្លាក់មកដល់។ បើប្រិយមិត្តចង់ស្រួល ដោយមិនចង់ចូលទៅ ឆែកមើលការ Update ថ្មីនេះ អ្នកគប្បីធ្វើការ បើកនូវមុខងារ Auto Update ដើម្បីឲ្យស្មាតហ្វូន របស់អ្នកប្រាប់ នៅពេលការ Update ថ្មីបានមកដល់។ អមមកជាមួយនឹងការ Update នេះ Samsung បានបន្ថែមទៀតថា រាល់ស្មាតហ្វូនកំពូលៗ ផ្សេងទៀតរបស់ខ្លួន នឹងធ្វើការឡើងទៅកាន់ Android Marshmallow ជំនាន់ 6.X.X នៅក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ដោយក្នុងនោះមានដូចជាម៉ូឌែល Note 5, S6 Edge+, S5, Note 4, Note Edge ជាដើម តែពុំមានកាល បរិច្ឆេទច្បាស់លាស់។
ប្រភពពី៖ Cambo-Report
Post A Comment
No comments :