Galaxy S7/S7 Edge ទើបដល់ដីស្រុកខ្មែរព្រឹកមិញ ចេញតម្លៃស្រេច
កាលពីព្រឹកមិញ Galaxy S7/S7 Edge បានឈានជើងដល់ទឹកដីប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់បណ្ដាក្រុមអ្នកសារព័ត៌មានជំនាញផ្នែកបច្ចេកវិទ្យាតេស្តនិងទស្សនារូបរាងប្រណិតរបស់កំពូលស្មាតហ្វូនម៉ូដែលចុងក្រោយរបស់ Samsung ទាំងពីរម៉ូដែលនេះ។
ប្រភពពី៖news.sabay.com.kh
បើតាម លោក សុខ ឡេង ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា កំពូលស្មាតហ្វូនស៊េរីថ្មី Galaxy S7/S7 Edge ត្រូវបានផលិតឡើងដោយបំពាក់មុខងារថ្មីៗ និងមានសារប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់។
លោកថា Galaxy S7/S7 Edge នឹងត្រូវដាក់លក់លើទីផ្សារទូទាំងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ មីនា ខាងមុខក្នុងតម្លៃ ៦៨០ ដុល្លារ សម្រាប់ GS7 និងតម្លៃ ៧៥០ ដុល្លារ សម្រាប់ GS7 Edge។
Galaxy S7 និង S7 Edge បំពាក់ដោយអេក្រង់ភ្លឺច្បាស់ប្រភេទ Quad HD Super AMOLED ដូចគ្នា តែសម្រាប់ GS7 មានអេក្រង់ទំហំ ៥,១អ៊ីញ រីឯ GS7 Edge មានអេក្រង់ ៥,៥អ៊ីញ។ ស្មាតហ្វូនទាំងពីរបំពាក់ដោយកាមេរ៉ាក្រោយប្រភេទ Dual Pixel ទំហំ 12MP (មានបច្ចេកវិទ្យាទប់លំញ័រ OIS) ធ្វើឱ្យរូបភាពថតបានមាន ភាពភ្លឺច្បាស់ ម៉ត់ទោះបីថតនៅកន្លែងងងឹត រីឯកាមេរ៉ាខាងមុខទំហំ 5MP មាន Angle ធំមិនធ្វើឱ្យរូបភាពថតដាច់កំណាត់ៗនោះទេ៕
Post A Comment
No comments :