ដំណោះស្រាយល្អបំផុតសម្រាប់ iPhone ដែលខូចទាំងប៊ូតុង Home និង Power
សម្រាប់អ្នកប្រើទូរសព្ទ iPhone ដែលខូចទាំងប៊ូតុង Home និងប៊ូតុង Power ទើបដឹងថាការប្រើប្រាស់មានភាពលំបាកប៉ុណ្ណា ដោយការបិទបើកទូរសព្ទពិតជាមិនស្រួលឡើយ។ ខាងក្រោមនេះជាដំណោះស្រាយល្អបំផុតសម្រាប់អ្នកដែលជួបប្រទះបញ្ហា ខាងលើ៖
១. បើកអេក្រង់ទូរសព្ទ (Unlock Screen) ៖ ដើម្បីដោះសោទូរសព្ទដែលខូចប៊ូតុង Power និង Home អ្នកអាចយកកាសប្រភេទណាមួយ មកដោតចូលរន្ធកាស iPhone នោះអេក្រង់ទូរសព្ទនឹងភ្លឺឡើង។
២. បិទអេក្រង់ទូរសព្ទ៖ បន្ទាប់ពីបើកអេក្រង់ទូរសព្ទដោយប្រើកាសបានហើយ ចូលទៅកាន់ Setting → General → Accessibility → AssistiveTouch រួចដំណើរការមុខងារ AssistiveTouch ឡើង។
នៅពេលដែលចង់បិទអេក្រង់ទូរសព្ទគ្រាន់តែចុចលើ AssistiveTouch រួចចុចលើ Device បន្ទាប់មកចុចលើសញ្ញា Lock Screen។ ដើម្បីបិទទូរសព្ទតែម្ដងអ្នកក៏អាចចុចលើសញ្ញា Lock Screen ឲ្យជាប់នោះផ្ទាំង “slide to power off” នឹងលោតឡើង៕
ប្រភពពី៖Sabay.com.kh
Post A Comment
No comments :