News Technology

[technology][bleft]

How To

[Ikhnow][bsummary]

វិធីធ្វើឲ្យទូរស័ព្ទ iPhone មានប៊ូតុង Back ដូចទូរស័ព្ទ Android ដែរ [មានវីដេអូ]


ជាការពិតណាស់ ការប្រើប្រាស់លើទូរស័ព្ទ iPhone មានលក្ខណៈរលូនល្អជាងគេក្នុងចំណោម Smartphone ទាំងអស់។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ដែល​ទូរស័ព្ទ iPhone ពុំ​មាន​ប៊ូតុង Back ដូច​ទូរស័ព្ទ Android និង​បង្ក​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជួប​ប្រទះ​ផល​វិបាក​យ៉ាង​ខ្លាំង នៅ​ពេល​ចង់​ត្រឡប់​ទៅ​កាន់​ការ​ប្រើ​ប្រាស់​មុន​នេះ​បន្តិច។ ក្រោយ​មក Apple បាន​បន្ថែម​ប៊ូតុង Back នៅ​ឆ្វេង​ដៃ​ផ្នែក​ខាង​លើ ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS ផ្ទាល់​តែ​ម្ដង ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ប៉ុន្តែ​អ្នកប្រើប្រាស់​មួយ​ចំនួន​នៅ​តែ​ត្អូញ​ត្អែរ​ចង់​ឲ្យ​មាន​ប៊ូតុង Back នៅ​ក្បែរ​ប៊ូតុង Home ដូច​ទូរស័ព្ទ Android ដដែល។

iPhone6sPlusback

          ដូច្នេះហើយ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ទូរស័ព្ទ iPhone នោះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយបានផលិត Screen ការពារ​អេក្រង់​ប្រភេទ​ថ្មី ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ iPhone មាន​ប៊ូតុង Back និង​ប៊ូតុង Select ដូច​ទូរស័ព្ទ Android ដែរ។ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ Screen ត្រូវ​បាន​គេ​ហៅ​ថា Smart Return មាន​មុខងារ​ត្រឡប់​ថយ​ក្រោយ ហើយ​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ Screen ត្រូវ​បាន​គេ​ហៅ​ថា Smart Confirm មាន​មុខងារ​ដូច​នឹង​ការ Select។

iPhone6sback
  Screen Protector ប្រភេទថ្មីនេះមានតម្លៃ 9.99$ សហរដ្ឋអាមេរិកប៉ុណ្ណោះ និង​អាច​រក​ជាវ​បាន​នៅ​លើ​គេហទំព័រ Amazon។


         

ប្រភពពី៖Magazine Phone
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)