News Technology

[technology][bleft]

How To

[Ikhnow][bsummary]

​វិធីសាស្ត្រ​​ Reset​ ​​កុំព្យូទ័រ​​របស់​​អ្នក​​ឱ្យ​​ដូច​​លក្ខណៈ​ដើម​​ទើប​ Setup​ ​ថ្មី​​រួច​​ (ឬ​ Factory​ Settings)​

​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​គន្លឹះ​ស្ដីពី​ការ Reset ​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់ពី​ជំនាន់ Windows 8 ឡើង​ទៅ ​ឱ្យ​ក្លាយ​ទៅ​ជា​លក្ខណៈ ដើម ឬ Factory Settings។ ​តាម​ធម្មតា កុំព្យូទ័រ​ដែល​ប្រើប្រាស់​រយៈពេល​យូរ​ទៅ ​ប្រាកដ​ជា​មាន​បញ្ហា​នានា​ដែល​អ្នក​មិន​ចង់​ឃើញ ហើយ​ចេះ​តែ​ទើស​ចិត្ត។ ប្រសិន​បើ​ជា​ស្មាតហ្វូន​គឺ​ងាយស្រួល​ធ្វើឱ្យ​ដូច​ដើម​ទេ ព្រោះ​គេ​គ្រាន់តែ Format ​ជា​ការ​ស្រេច ដោយ​មិន​ត្រូវការ​ដំឡើង Firmware ​ដូច​ជា កុំព្យូទ័រ​ឡើយ លុះ​ត្រាតែ​ខូចសូហ្វ៊ែរ​ប្រព័ន្ធ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។
​កាលពី​មុន ​បើ​ចង់​ឱ្យ​កុំព្យូទ័រ​ស្រួល​ប្រើ គឺ​ត្រូវ ​ដំឡើង Windows ​ថ្មី​ បន្ទាប់​ពី​មាន​បញ្ហា error ​ផ្សេងៗ។ យ៉ាងណា ចាប់ពី​ជំនាន់ Windows 8 ឡើង​ទៅ ​គឺ​បាន​ភ្ជាប់​នូវ​មុខងារ Refresh ​ដែល​ងាយស្រួល​ក្នុង​ការ​ធ្វើ​ឱ្យ​វិល​មក​រក​សភាព​ទើប Setup ​ថ្មី ដោយ​មិន​ចាំបាច់​ដំឡើង Windows ​ឡើង​វិញ​ទៀត​ទេ។
បញ្ជាក់៖ ការ​ធ្វើ Refresh Windows ​គឺ​មិន​បាត់បង់​ទិន្នន័យ​ផ្ទាល់​ខ្លួន (Personal Data) ឬ​​ប្រភេទ​ឯកសារ​ដែល​មិនមែន​ជា​កម្មវិធី​កុំព្យូទ័រឡើយ។ ​ប៉ុន្តែ​រាល់​កម្មវិធី​កុំព្យូទ័រ​ដែល​បាន​ដំឡើង នឹង​ត្រូវ​បាត់បង់ ក្លាយ​ជា Windows ​ថ្មី​ទើប​ដំឡើង​អីចឹង គ្រាន់តែ​មិន​បាត់ Personal Data ​ប៉ុណ្ណោះ។ មាន​ន័យ​ថា រាល់​ឯកសារ​ដែល​បាន Download មិន​ថា ជា​ឯកសារ (document), ចម្រៀង, វីដេអូ, រូបថត ​គឺ​មិន​បាត់​ទេ។
កុំ​ឱ្យ​ខាត​ពេល តោះ​ទៅ​អនុវត្ត​ទាំង​អស់​គ្នា (ចំពោះ Windows 8.1)៖


-​សូម​ចូល​ទៅ​របារ Charms ​នៃ Windows 8.1 ​រួច​ហើយ​ចុច​លើ Settings → Change PC Settings → Update and Recover (ដូច​រួប)។

-​នៅ​ពី​ក្រោម​ផ្នែក Recovery អ្នក​នឹង​ឃើញ​មាន​ពីរ​ជម្រើស​ដែល​មួយ​បង្ហាញ​ថា (១)-Refresh your PC without affecting your files និង (២)-Remove everything and reinstall Windows។ ចំណែក​ជម្រើស​ចុងក្រោយ​គឺ Reset កុំព្យូទ័រ ដោយ​លុប​ទាំង files និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​បាន Save ​ទាំងអស់។

-​ប្រសិន​អ្នក​មិន​ចង់​ឱ្យ​បាត់បង់​ឯកសារ​ទាំងឡាយ​ទេ គួរ​រើស​យក​ជម្រើស​ទី១ គឺ Refresh ​កុំព្យូទ័រ​ថ្មី​ក៏​បាន។
-នៅ​ពេល​ចុង​លើ​ជម្រើស​ណាមួយ នោះ​កុំព្យូទ័រ​របស់​អ្នក​នឹង​ចាប់​ផ្ដើម​ដំណើរការ Restore ដោយ​ត្រូវការ​ពេល​មួយ​ស្របក។ 
-ក្រោយពេល Refresh ​រួច​នោះ​សូហ្វ៊ែរ​កុំព្យូទ័រ​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​លក្ខណៈ ដើម​ដូច​ពេល​ទើប​ឈូវ Windows អីចឹង គ្រាន់តែ Personal Data ​មិន​បាន​បាត់​នោះ​ឡើយ។ 

បញ្ជាក់៖ ដើម្បី Refresh ​បាន អ្នក​ត្រូវ​មាន​ឱ្យ​កុំព្យូទ័រ​ភ្ជាប់​ជាមួយ​សូហ្វ៊ែរ​សម្រាប់​ដំឡើង Windows ​8.1 ដូច​គ្នា ដើម្បី​បង្គ្រប់ File ​ហើយ​អាច​ដំណើរការ​ប្រតិបត្តិការ Refresh។ Windows ​អាច​ត្រូវ​គេ​យក​ទៅ Write ​ចូល DVD ​ឬ​អាច Copy ​ចូល USB Flash ប៉ុន្តែ​ត្រូវ​ធ្វើ​ឱ្យ Boot ទើប​បាន៕

ប្រភពពី៖Thephnompenhtime
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)