News Technology

[technology][bleft]

How To

[Ikhnow][bsummary]

Facebook ចាប់ផ្តើមបើកឲ្យក្រុមហ៊ុននានាធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​តាម​រយៈ FB Messenger



          កាលពីចុងឆ្នាំកន្លងទៅនេះ មានព័ត៌មានមួយចំនួនបានលេចចេញមកថា Facebook នឹងចាប់ផ្តើមអនុញ្ញាតឲ្យក្រុមហ៊ុននានា​ធ្វើការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់ Facebook ដោយ​ផ្ទាល់​តែ​ម្ដង តាមរយៈ​កម្មវិធី Facebook Messenger ក្នុង​កំឡុង​ខែ មេសា ឆ្នាំ 2016 នេះ។

          ឥឡូវនេះ ព័ត៌មានដែលបានលេចចេញមកនោះ បានក្លាយជាការពិតហើយ ព្រោះក្រុមហ៊ុននានាបានចាប់ផ្តើមធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​មក​កាន់​អ្នកប្រើប្រាស់ Facebook ដោយ​ផ្ទាល់​ហើយ ដោយ​ការ​ផ្សព្វផ្សាយ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ជា Requests Message។

          ដើម្បីឆែកមើល Request Message សូមចូលទៅកាន់កម្មវិធី Facebook Messenger ហើយចុចលើ Settings រួច​ចុច​លើ People និង​ចុច​លើ Message Requests។ ចុង​ក្រោយ សូម​ចុច​លើ See Filtered Requests។

ប្រភពៈ MPMAG
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)