News Technology

[technology][bleft]

How To

[Ikhnow][bsummary]

ទាំង Gmail, Yahoo និង MSN សុទ្ធតែ​ត្រូវ​ Hacker ក្មេង​​ជនជាតិ​រុស្ស៊ី​អុកលុក​លួច​បាន​​ខ្ទង់លានគណនី ពិសេស​គឺ​ Mail.ru របស់​រុស្ស៊ី​ផ្ទាល់​ខូច​​អស់ ៥៧លាន​គណនី

យោង​តាម​ប្រភព​ព័ត៌មាន​រ៉យទ័រ​ឱ្យ​ដឹង​ថា ថ្មីៗ​នេះ គណនី​សេវាកម្ម​ផ្ញើ​អ៊ីមែល (Email) មួយ​ចំនួន​កំពុង​ត្រូវ​បាន Hacker លួច​យក​ព័ត៌មាន​គណនី ចំនួន​រាប់​រយ​លាន​គណនី​មក​ហើយ ដែល​ព័ត៌មាន​ទាំង​នោះ​ជា​ user name និង password ជា​កូន​សោ​ដើម្បី​បើក​មើល​សារ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​បាន។
ថ្មីៗ​នេះ គេ​បាន​រក​ឃើញ​មាន​គណនី​ប្រមាណ ២៧២,៣លាន​គណនី​ត្រូវ​បាន​គេ​លួច​យក ហើយ​ក្នុង​នោះ​សេវាកម្ម​អ៊ីមែល​របស់​រុស្ស៊ី​ល្បី​ឈ្មោះ​បំផុត​មួយ Mail.ru ​គឺ​បាន​រក​ការ​វាយប្រហារ​ធំ​ជាង​គេ។ ក្រៅពី​នេះ គឺ​មាន​ការ​ខូចខាត​ទំហំ​តូច​ប៉ុណ្ណោះ​មាន​ដូច​ជា សេវាកម្ម​ផ្ញើ​អ៊ីមែល​របស់ Google, Yahoo និង Microsoft ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ដោយ​ស្ថាបនិក និង​ប្រធាន​ផ្នែក​សុវត្ថិភាព​ប្រព័ន្ធ​របស់​ក្រុមហ៊ុន Hold Security ​គឺ​លោក Alex Holden។ ​
សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​វាយប្រហារ​លួច​គណនី​អ្នក​ប្រើ​សេវាកម្ម Email ​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ បន្ទាប់ពី​មាន​ការ​វាយប្រហារ​ដោយ hacker ទៅ​លើ​ធនាគារ​អាមេរិក និង​អ្នក​លក់ កាលពី​រយៈពេល ២ឆ្នាំ​មុន។ ក្រុម​អ្នក​ស្រាវជ្រាវ​របស់ Hold Security បាន​រក​ឃើញ hacker ដែល​បង្ក​ព្យុះភ្លៀង​នេះ​គឺ​ជា​ក្មេង​តូច​ជនជាតិ​រុស្ស៊ី​ប៉ុណ្ណោះ ដែល​ក្មេង​នោះ​បាន​អួត​នៅ​លើ​ទំព័រ​បញ្ចេញ​មតិ​ថា គេ​បាន​លួច​យក​ព័ត៌មាន​គណនី​សរុប​ប្រមាណ ១,១៧​ពាន់​លាន​កំណត់ត្រា ហើយ​ក្នុង​នោះ​សេវាកម្ម Mail.ru រក​ការ​ខូចខាត​ចំនួន ៥៧លាន​គណនី៕
ប្រភពពី៖ phnompenhtimes
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)