Lenovo ទើបសម្ពោធស្មាតហ្វូនកំពូលថ្មីម្ដងពីរម៉ូដែល Moto G4 និង G4 Plus មានមុខងារស្កេនក្រយៅដៃ
ក្រុមហ៊ុន Lenovo ថ្មីៗនេះបានសម្ពោធស្មាតហ្វូនថ្មីម្ដងពីរម៉ូដែល ជាស៊េរីខ្ពស់ម៉ូដែល Moto G4 និង G4 Plus ភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,៥អ៊ីញដូចគ្នា។ តើ Moto G4 និង G4 Plus មានអ្វីពិសេសខ្លះ ហើយតើមានអ្វីខុសគ្នារវាងស្មាតហ្វូនទាំងពីរ៕
Motorola ទៅបាត់ ដោយត្រឡប់មកវិញនូវឈ្មោះ Moto ជាស្មាតហ្វូនដំបូងក្រោមឈ្មោះ Lenovo Moto ជាទាយាទរបស់ស្មាតហ្វូន Moto G (ជំនាន់ទី៣)។ អេក្រង់របស់វាត្រូវបានពង្រីកធំជាងមុន ដោយមានទំហំ ៥,៥អ៊ីញ កម្រិត 1080p ធំជាងមុនដែលមានទំហំ ៥អ៊ីញ កម្រិត 720p។
លក្ខណៈសម្បត្តិ Lenovo Moto G4 Plus
Plus គឺបញ្ជាក់ទៅលើលក្ខណៈសម្បត្តិខ្ពស់ជាងជំនាន់ធម្មតា ជាក់ស្ដែង Moto G4 Plus នេះ ត្រូវបានបំពាក់អេក្រង់ទំហំ ៥,៥អ៊ីញកម្រិត 1080p អមដោយបច្ចេកវិទ្យាការពារអេក្រង់ Gorilla Glass 3 ហើយដំណើរការដោយប្រព័ន្ធ Android 6.0 Marshmallow។
Plus គឺបញ្ជាក់ទៅលើលក្ខណៈសម្បត្តិខ្ពស់ជាងជំនាន់ធម្មតា ជាក់ស្ដែង Moto G4 Plus នេះ ត្រូវបានបំពាក់អេក្រង់ទំហំ ៥,៥អ៊ីញកម្រិត 1080p អមដោយបច្ចេកវិទ្យាការពារអេក្រង់ Gorilla Glass 3 ហើយដំណើរការដោយប្រព័ន្ធ Android 6.0 Marshmallow។
ស្មាតហ្វូនថ្មីនេះ ក៏មានបច្ចេកវិទ្យាស្កេនក្រយៅដៃ Fingerprint ផងដែរ ដែលស្ថិតនៅលើប៊ូតុងរាងការ៉េនៅខាងក្រោមកញ្ចក់ ប៉ុន្ត Moto G4 ធម្មតា ពុំមានឡើយ។ Moto G4 Plus មានកាមេរ៉ា 16MP អមដោយបច្ចេកវិទ្យា hybrid focus (Laser + phase detection) អាចថតវីដេអូកម្រិត 1080p។ កាមេរ៉ាប្រើបច្ចេកវិទ្យា OmniVision PureCell Plus sensor ជាមួយ 1.3µm ភិចហ្សែល និងមាន f/2.0 aperture។ ចំណែកកាមេរ៉ាមុខរបស់វាមានទំហំ 5MP ថតក្នុងមុំ 84° wide-angle lens។
Moto G4 Plus បំពាក់ដោយឈីប 6-series របស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 617 អមដោយ CPU Cortex-A53 ល្បឿន 1.5GHz និងក្រាហ្វិក Adreno 405។ មានន័យថា ឈីបអង្គប្រតិបត្តិរបស់វា មានសមត្ថភាពខ្ពស់ជាងមុន២ដង ធៀបនឹង Moto G (ជំនាន់ទី៣) ហើយក៏មានក្រាហ្វិកជំនាន់ថ្មីជាងដែរ។
សម្រាប់ម៉ូដែលខ្ពស់ជាងគេនៃ Moto G4 Plus គឺមាន RAM 4GB មេម៉ូរីម៉ាស៊ីន 64GB។ ម៉ូដែលធម្មតាគឺមាន RAM 2GB ឬ 3GB អមដោយមេម៉ូរីម៉ាស៊ីន 16GB ឬ 32GB។ វាក៏មានរន្ធដោត microSD ស្រួលបង្កើនទំហំផ្ទុកទិន្នន័យដែរ។
ចំណែកថាមពលថ្មរបស់ Moto G4 និង G4 Plus មានកម្រិត 3000mAh ដូចគ្នា ហើយគាំទ្របច្ចេកវិទ្យាសាកថ្មរហ័ស ប៉ុន្តែមានតែម៉ូដេល Moto G4 Plus ទេដែលមានឆ្នាំងសាក Turbo Charger ពីប្រអប់ស្រាប់។ សម្រាប់ការសាកថ្មត្រឹមតេ ៣០នាទី អាចឱ្យអ្នកប្រើប្រាស់ទូរស័ព្ទរហូតដល់ ៦ម៉ោង។
ម៉ូដេល Moto G4 Plus នឹងមានលក់លើទីផ្សារក្នុងតម្លៃប្រហែលចាប់ពី ២០០ដុល្លារ សម្រាប់ម៉ូដែលមានលក្ខណៈសម្បត្តិធម្មតា គឺមេម៉ូរី 16GB ហើយម៉ូដែលមានមេម៉ូរី 32GB តម្លៃប្រហែល ២២៥ដុល្លារ។
ចំណែកលក្ខណៈសម្បត្តិរបស់ Moto G4 វិញរួមមាន៖
Moto G4 មានលក្ខណៈសម្បត្តិស្ទើរតែដូចគ្នាទាំងស្រុង ដែលវាមានអេក្រង់ ៥,៥អ៊ីញកម្រិត 1080p បំពាក់ឈីប Snapdragon 617 និងមានថ្ម 3000mAh អមដោយបច្ចេកវិទ្យាសាកថ្មឆាប់ពេញ។ អតិថិជនអាចជ្រើសរើសមេម៉ូរីទំហំខុសគ្នា គឺ 16GB និង 32GB រីឯ RAM របស់វាមានទំហំ 2GB។ កាមេរ៉ា Moto G4 មានទំហំ 13MP ថតវីដេអូកម្រិត 1080p ហើយកាមេរ៉ាមុខទំហំ 5MP wide-angle selfie ដូចម៉ូដែល Plus ដែរ។
ចំណុចខុសគ្នាដែលងាយស្រួលកត់ចំណាំរវាង G4 និង G4 Plus គឺម៉ូដែល Plus មានមុខងារស្កេនក្រយៅដៃ ប៉ុន្តែម៉ូដែល G4 ធម្មតាពុំមានមុខងារនេះឡើយ៕
ប្រភពពី៖The PhnomPenhTime
Post A Comment
No comments :