News Technology

[technology][bleft]

How To

[Ikhnow][bsummary]

ហ្គេម​ថ្មី​ស្នាដៃ​កូន​ខ្មែរ Wrath of Fighters ល្អ​លេង​មិន​ចាញ់​បរទេស

Wrath of Fighters ជា​ហ្គេម​ប្រយុទ្ធ​ស្វិតស្វាញ​លក្ខណៈ​អនឡាញ ថ្មី​មួយ​ទៀត​បង្កើត​ឡើង ដោយ​ក្រុម DirexPlay  លេង​ជក់ចិត្ត​​មិន​ចាញ់​ហ្គេម​បរទេស។
Wrath-of-Fighters

ម៉ាលិះ មាន​តួនាទី​ជា​ឌីហ្សាញ​ក្នុង​ក្រុម DirexPlay ឲ្យ​ដឹង​ថា Wrath of Fighters ជា​ស្នាដៃ​ថ្មី​មួយ​ទៀត ដែល​ក្រុម​កញ្ញា​បាន​ផលិត បន្ទាប់​ពី​ហ្គេម Hungry ObOb, Sok and Sao’s Adventure និង Chasing Zombies។ អ្នក​អាច​ចូលរួម​ប្រយុទ្ធ​ជាមួយ Player រាប់​លាន​នាក់​ផ្សេង​ទៀត​ជុំវិញ​ពិភព​លោក តែ​ត្រូវ​ប្រើ​អ៊ីនធឺណិត ទើប​អាច​លេង​បាន។
Wrath of Fighters ប្លែក​ពី​ហ្គេម​ដទៃ ដោយ​វា​មិន​តម្រូវ​ឲ្យ​អ្នក​លេង​ត្រូវ​ចំណាយ​លុយ​ទិញ In-App Purchase ឡើយ ដូច្នេះ​អ្នក​ត្រូវ​ប្រយុទ្ធ​កាន់​តែ​ច្រើន ដើម្បី​បាន​ពិន្ទុ​រឹត​តែ​ច្រើន។ ហ្គេម​នេះ​មាន​តួអង្គ​និង​ឈ្មោះ​​ភាសា​ខ្មែរ​កំប្លែងៗ មិន​ធ្វើ​ឲ្យ​អ្នក​លេង​ឆាប់​ធុញ​ទ្រាន់​ឡើយ។ បើ​ចង់​​វាយ​ឈ្នះ Fighter ជា​ច្រើន​ផ្សេង​ទៀត អ្នក​លេង ​ត្រូវ Customize អ្នក​ប្រយុទ្ធ​ (Fighter) របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង។

Wrath of Fighters 2

យ៉ាង​ណា ខាង DirexPlay បញ្ជាក់​ថា បច្ចុប្បន្ន Wrath of Fighters បាន​ដាក់​ឲ្យ​ទាញ​យក​លើ Play Store តែ​មិន​ទាន់​មាន​លើ App Store និង Windows Phone Store ឡើយ៕



ទាញ​យក Wrath of Fighters 

download-play-store-600x220
ប្រពភពី៖ Sabay
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)