ការពារ Hack អាប់ដេត iOS 9.3.3 ឥឡូវនេះ
ប្រសិនបើអ្នកនៅមិនទាន់អាប់ដេត iPhone ឬ Mac ទៅកាន់ជំនាន់ចុងក្រោយបង្អស់ទេ អ្នកគួរតែធ្វើវាពេលនេះ បើមិនអ៊ីចឹងទេអាចនឹងត្រូវ Hacker ធ្វើបាបបាន។
កាលពីថ្មីៗនេះក្រុមហ៊ុន Cisco បានរកឃើញថា Hacker អាចផ្ញើឯកសារប្រភេទ .TIF (.TIF ជាប្រភេទឯកសាររូបភាព ដូចជា .jpg) មកកាន់អ្នកតាមរយៈ iMessage ហើយនៅពេលអ្នកទទួលបាន ឯកសារនោះអាចដំណើរការកូដដែលអនុញ្ញាតឲ្យ Hacker ចូលទៅក្នុងអង្គផ្ទុកទិន្នន័យ និង អាចចូលយកលេខសម្ងាត់ដែលរក្សទុកលើឧបករណ៍របស់អ្នកបាន។
មានវិធីមួយចំនួនអាចជួយឲ្យជៀសផុតពីបញ្ហានេះបាន គឺអាប់ដេត iPhone ទៅកាន់ iOS 9.3.3 ឬ អាប់ដេត Mac ទៅកាន់ El Capitan 10.11.6 ឬអាចបិទមុខងារ iMessage ចោលតែម្ដង។ ទាក់ទងនឹងចន្លោះប្រហោងខាងលើនេះគេមិនទាន់ឃើញមានការឆ្លើយតបពី សំណាក់ក្រុមហ៊ុន Apple នៅឡើយទេ៕
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ News.sabay.com.kh
Post A Comment
No comments :