មិនដល់ 24 ម៉ោងផង Meizu MX6 ទទួលបានការចុះឈ្មោះកុម្ម៉ង់ទិញជាង 3.2 លាននាក់
ពីរថ្ងៃមុន Meizu បានបង្ហាញចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលរបស់ខ្លួន គឺ MX6 ដែលជាទូរស័ព្ទស្មាតហ្វូនមានលក្ខណះសម្បត្តិសមប្រកបសម្រាប់ការ ប្រើប្រាស់។ ហើយមកទល់នឹងពេលនេះ Meizu MX6 មិនទាន់ត្រូវបានក្រុមហ៊ុនដាក់លក់ជាផ្លូវការណ៍នៅឡើងទេ ដោយក្រុមហ៊ុនបានដាក់លក់តាមបែបបញ្ជាទិញតាមរយះបណ្តាញវ៉ិបសាយ ផ្ទាល់របស់ក្រុមហ៊ុន។ Meizu បានប្រកាសឲ្យដឹងថាគ្រាន់តែប្រកាសដាក់លក់លើវ៉ិបសាយភ្លាមគឺមាន អតិថិជនមានចំណាប់អារម្មណ៍ច្រើនជាមួយទូរស័ព្ទស្មាតហ្វូនស៊េរី ថ្មីនេះ ហើយមិនដល់ 24 ម៉ោងផងក្រុមហ៊ុនទទួលបានអ្នកចុះឈ្មោះទិញរហូតដល់ទៅជាង 3.2 លានគ្រឿង នេះសបញ្ជាក់ឲ្យឃើញថា MX6 ពិតជាទូរស័ព្ទស្មាតហ្វូនដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន Meizu។
បើនិយាយពីសមត្ថភាព និងគុណសម្បត្តិសម្រាប់ប្រើការទូទៅដែលភ្ជាប់មកជាមួយ MX6 គឺពិតជាមិនធម្មតាឡើយដោយវាមានការរចនារូបរាងយ៉ាងប្រណីតជាមួយ កញ្ចក់អេក្រង់ទំហំធំ 5.5” ទ្រទ្រង់ការបង្ហាញរូបភាពកម្រិត Full-HD (1080x1920px), ដើរលើបន្ទះឈីប MediaTek Helio X20 SoC មានអង្គគណនា 10 គ្រាប់ (deca-core), រ៉េមទំហំ 4GB, អង្គក្រាហ្វិក Mali T880MP4, អង្គផ្ទុកក្នុងម៉ាស៊ីន 32GB, មានថ្មខ្នាត 3,060mAh, ដំណើរការដោយប្រតិបត្តិការ Android ជំនាន់ Marshmallow v6.0 ស្រោបដោយយួរស័រអ៊ីនធើហ្វេស Flyme UI កំនែប្រែចុងក្រោយ 5.2។
ដោយឡែកសម្រាប់កាមេរ៉ាវិញគឺប្រើប្រាស់កញ្ចក់ Lens និងបច្ចេកវិទ្យាចាប់រូបភាពរបស់ SONY ស៊េរី IMX386 មានទំហំកាមេរ៉ា 12 មេហ្គាភិចសែលផ្នែកខាងក្រោយ និង 5 មេហ្គាភិចសែលនៅផ្នែខាងមុខ។ Meizu MX6 ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃប្រមាណ $3,00 ប៉ុណ្ណោះ៕
ប្រភពពី៖ Eworldmagz
Post A Comment
No comments :