ប្រជាជនអាមេរិកចាយមួយថ្ងៃ ១,៦ លានដុល្លារលើហ្គេម Pokémon Go
ត្បិតថាហ្គេម Pokémon Go ទើបតែចេញឲ្យលេងក្នុងប្រទេសមួយចំនួន ប៉ុន្តែវាអាចរកចំណូលបានយ៉ាងច្រើនលើសលប់ពីអ្នកប្រើប្រាស់ក្នុងប្រទេសទាំងនោះ។
បើតាមទិន្នន័យពីក្រុមហ៊ុនវិភាគកម្មវិធី Sensor Tower បានឲ្យដឹងថា តែក្នុងសហរដ្ឋអាមេរិកមួយ អ្នកប្រើប្រាស់ហ្គេមនេះលើប្រព័ន្ធប្រតិបត្តិការ iOS បានចំណាយប្រមាណ ១,៦ លានដុល្លារ ជារៀងរាល់ថ្ងៃ។ ហ្គេមនេះដាក់ឲ្យដំឡើងឥតគិតលុយទេ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើនបានចំណាយលុយទិញរបស់របរនៅក្នុងហ្គេម ដើម្បីឲ្យលេងកាន់តែជក់ចិត្ត។
បច្ចុប្បន្ន Pokémon Go មានដាក់ឲ្យប្រើក្នុងប្រទេសចំនួនបីប៉ុណ្ណោះ គឺ សហរដ្ឋអាមេរិក, អូស្រ្តាលី និង នូវែលហ្សេឡង់ ហើយកំពុងបន្តចែកចាយទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុប។ ក្រុមវិភាគលើកម្មវិធីទូរសព្ទមួយទៀតឈ្មោះថា App Annie បានព្យាករណ៍ថា Pokémon Go អាចនឹងរកចំណូលបានដល់ទៅ ១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕
ប្រពភពី៖ Sabay
Post A Comment
No comments :