News Technology

[technology][bleft]

How To

[Ikhnow][bsummary]

អ្នកណាខ្លះអត់ទាន់ចេះ Post រូបភាពមានចលនា ក្នុងFacebook ?

Facebook គឺជាគេហទំព័រមួយ​ដែល​មានការ​និយម​ប្រើ​ប្រាស់​ច្រើន ដែល​លោកអ្នក​អាចបង្ហោះ​រូបភាព ឬ​ក៏​វីឌីអូ​ផ្សេងៗ​បាន ប៉ុន្តែ​លោកអ្នក​មិនអាច​បង្ហោះ​រូបភាព​ដែល​មានចលនាបាទេ (.gif) ដូចនេះយើងនឹងលើកយកមក​បង្ហាញ​នូវ​វិធីសាស្ត្រមួយ​ដែល​អាចធ្វើបាន​យ៉ាង​ងាយស្រួល ។ ជំហានដំបូងសូមចូល​ទៅកាន់​គេហទំព័រ www.giphy.comបន្ទាប់មក​លោកអ្នក​នឹងឃើញ​ផ្ទាំង​មួយដូច​ខាងក្រោម​៖
​ក្នុង​នោះ​លោកអ្នក​នឹងឃើញមាន​រូបភាព​ដែល​មានចលនា​ស្អាត​ៗ​ជា​ច្រើន​ហើយ​លោកអ្នក អាច​ជ្រើសរើស​តាម​ប្រភេទ និង អាច​ស្វែងរក​តាម​ឈ្មោះ​តាម​តម្រូវ​ការបានដូច​ក្នុង​រូប​ខាងក្រោម​៖
សូម​ស្វែងរក​រូបភាព​ណា​ដែល​លោកអ្នក​ពេញចិត្ត​បន្ទាប់មក​ចុចលើ​រូបភាព​នោះ៖
​លោកអ្នក​អាចផុស​ទៅកាន់ facebook ឬ​ក៏ social network ដទៃ​ទៀតបានដោយ​គ្រាន់តែ​ចុចរូប icon នៅ​ក្នុង​ប្រអប់ដូច​ខាងក្រោម​៖
ក្រោយពេល​ដែល​លោកអ្នក​ចុចលើ icon facebook វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម​៖
សូម​ជ្រើសរើស​ដូច​ខាងក្រោម​បន្ទាប់មក​ចុចលើប៊ូតង់ Post to Facebook នោះរូបភាបដែមានចលនានោះនឹងបាន​បញ្ចូន​ទៅ facebook របស់​លោកអ្នក​៖
​ចំណាំ​៖ ប្រសិនបើ​លោកអ្នក​មាន​រូបភាព​ផ្ទាល់​ខ្លួន លោកអ្នក​អាច Upload រូបភាព​នោះបាន បន្ទាប់មក share រូបភាព​នោះ​ទៅកាន់ facebook របស់លោកដូចការ​ណែនាំ​ខាងលើ ៕
អរគុណ...!ប្រភពពី៖ ទស្សនាវដ្ដីអាន
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)