វេបសាយ Torrent Kickass លែងដំណើរការហើយ បន្ទាប់ពី Admin ត្រូវបានប៉ូលីសចាប់ខ្លួន
សម្រាប់ប្រិយមិត្តដែលឧស្សាហ៍ ធ្វើការទាញ យកកម្មវិធី ហ្គេម ខ្សែភាពយន្ត និងអ្វីៗដែល ខុសច្បាប់ តាមវេបសាយ Kickass.to នោះអាចនឹង ភ្ញាក់ផ្អើល ជាមួយនឹងពត៌មាន មួយនេះបាន ព្រោះអីអ្នក គ្រប់គ្រងរបស់វា ត្រូវបានប៉ូលីស ចាប់ខ្លួនហើយ នៅឯប្រទេស ប៉ូឡូញ។ បន្ទាប់ពីបាន ចាប់ខ្លួន ហើយភ្លាមនោះ វេបសាយ ទាញយក Torrent របស់វា ដែលមាន អាស័យដ្ឋាន kat.cr រឺ kickass.to ជាដើមនោះ ក៏ត្រូវបានបិទ បណ្តោះអាសន្ន ផងដែរ។
ក្នុងប្រតិបត្តិការនេះ ប៉ូលីសក្រុងប៉ូឡូញបាន ធ្វើការចាប់ខ្លួន បុរសជនជាតិ អ៊ុយក្រែន ម្នាក់អាយុ 30 ឆ្នាំ ដែលគេ ជឿជាក់ថា ជាអ្នកគ្រប់គ្រង វេបសាយ Torrent ដ៏ធំ មួយនេះ។ គាត់មិនត្រឹម តែត្រូវបាន ចោទប្រកាន់ពីបទ រំលោភបំពាន កម្មសិទ្ធិបញ្ញា នោះទេ ក៏ប៉ុន្តែក៏ ទាក់ទង ទៅនឹង ការលាងលុយ កខ្វក់មួយចំនួន ទៀតផងដែរ។ នៅក្នុង ប្រតិបត្តិការណ៍នេះ ប៉ូលីសក៏នឹង ធ្វើការបិទ Domain ទាំងអស់ របស់ Kickass ផងដែរ ដែលមាន ដូចជា kickasstorrents.com, kastatic.com, thekat.tv, kat.cr, kickass.to, kat.ph និង kickass.cr ។
តាមសេចក្តីរាយការណ៍ បានអោយដឹងថា វេបសាយនេះ បានបំពាន កម្មសិទ្ធិបញ្ញា មិនតិចជាង 1ប៊ីលាន នោះទេ ហើយជា រៀងរាល់ឆ្នាំ វាអាចរក ចំណូលបាន ចន្លោះពី 12 ទៅ 22 លានដុល្លារ សហរដ្ឋអាមេរិច។ ទំរាំសមត្ថកិច្ច ហ៊ានសន្និដ្ឋានថា គាត់គឺជាអ្នក គ្រប់គ្រង នៅក្នុងវេបសាយនេះ គឺគេបាន រកឃើញ ភ័ស្តុតាង ជាច្រើន តាំងពីគណនី ធនាគារ ដែលគាត់ ទទួលលុយ ឈ្មោះគាត់ដែល ប្រើចុះឈ្មោះ Domain និងការ ប្រើប្រាស់ IP Address ជាដើម។
យើងនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា តើវេបសាយរបស់វា នឹងត្រូវបើក អោយដំណើការ វិញរឺយ៉ាង ណានោះ ព្រោះអី អ្នកកាន់ វេបសាយនេះ អាចនឹងមាន បណ្តាញ ច្រើនទៀត ហើយយើង ក៏ចាំបានដែរ ថា កាលពីឆ្នាំទៅ វេបសាយ The Pirate Bay ក៏មានបញ្ហា ដូចគ្នានេះដែរ។
ប្រភពពីៈខេមប៊ូរីផត
ចុះ H33.to ម៉េចដែរបងអាចប្រាប់ទេ
ReplyDelete