ZTE ធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាមួយស្មាតហ្វូនចេញថ្មីសមត្ថភាពខ្ពស់ៗ តែតម្លៃត្រឹមតែ ៩៩ដុល្លារ មានទាំង USB-C និង Fingerprint!
ក្រុមហ៊ុនទូរស័ព្ទ ZTE ទើបបានប្រកាសចេញទូរស័ព្ទស៊េរីចុងក្រោយម៉ូដែល ZMax Pro អមដោយសមត្ថភាព Hardware ខ្ពស់ៗ ប៉ុន្តែក្រុមហ៊ុនលក់ចេញក្នុងតម្លៃធូរថ្លៃត្រឹមតែ ៩៩ដុល្លារប៉ុណ្ណោះ។Max Pro ជាស្មាតហ្វូនអេក្រង់ ៦អ៊ីញកម្រិត 1080p មានរន្ធ USB Type-C និងមានបច្ចេកវិទ្យាស្កេនក្រយៅដៃថែមទៀត។ នេះអាចនិយាយបានថា បច្ចេកវិទ្យាមាននៅលើ ZMax Pro សុទ្ធតែទំនើប និងចុងក្រោយ។
យ៉ាងណា ZMax Pro បំពាក់ត្រឹមបន្ទះឈីប Snapdragon 617 ប៉ុណ្ណោះ។ នៅលើស្មាតហ្វូនក្រុមហ៊ុនទូរស័ព្ទចិននេះ មានកម្រិតថ្ម 3400mAh រីឯកាមេរ៉ាទំហំ 13MP។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow អមដោយទម្រង់សូហ្វ៊ែររបស់ ZTE ផ្ទាល់។ ក្រុមហ៊ុន ZTE បានលើកឡើងថា នឹងចេញលក់ស្មាតហ្វូន ZMax Pro របស់ខ្លួនចាប់ពីខែសីហាក្រោយនេះ។
ZMax Pro បានផ្ដល់នូវលក្ខណៈ សម្បត្តិ ព្រមទាំងមុខងារមួយចំនួន ដែលអាចប្រៀបធៀបនឹងស្មាតហ្វូនទំនើបៗនាពេលបច្ចុប្បន្ន ថ្វីបើប្រៀបធៀបម៉ូដែលខ្លះ ហាក់នៅខុសគ្នា ប៉ុន្តែតាមរយៈតម្លៃតែ ៩៩ដុល្លាររបស់វា អាចនឹងអន្ទងចិត្តអតិថិជនទិញប្រើក៏ថាបាន៕
សូមទស្សនាវីឌីអូ៖
សូមទស្សនាវីឌីអូ៖
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព៖ Thephnompenhtime
ប្រភព៖ Thephnompenhtime
Post A Comment
No comments :